តើ
AUDSMARTដំណើរការយ៉ាងណា?
បញ្ជាទិញ។
តើអ្នកចង់ផ្ញើប្រាក់ចំនួនប៉ុន្មាន?
ទៅកាន់នណា?
2
ផ្ទេរប្រាក់!
ផ្ទេរប្រាក់ទៅកាន់
គណនីធនាគាររបស់ AUDSmart.
3
រួចរាល់ហើយ
AUDSmart ផ្ទេរប្រាក់
របស់អ្នកទៅកាន់អ្នកទទួល?
4
AUDSMART សំនួរដែលតែងតែសួរជារឿយៗ
តើការផ្ទេរប្រាក់ចំណាយពេលប៉ុន្មាន?
ការផ្ទេរប្រាក់ជារូបិយវត្ថុសំខាន់ៗ ដូចជាប្រទេសថៃ និងហុងកុងនឹងចំណាយពេល១ថ្ងៃ ឬក៏២ថ្ងៃក្នុង ករណីយូរបំផុត។ រូបិយវត្ថុសំខាន់ៗផ្សេងៗទៀតនឹងចំណាយពេល១ទៅ៣ថ្ងៃ។
តើខ្ញុំអាចចុះឈ្មោះជាមួយអ្នកតាមរបៀបណា?
បើលោកអ្នកចង់ចុះឈ្មោះជាមួយ AUDSMART លោកអ្នកអាចធ្វើបានដោយចូលទៅក្នុងគេហទំព័រ www.audsmart.com ។ វាមានល្បឿនលឿន ងាយស្រួល ហើយមិនចំណាយពេលយូរជាង ១៥នាទីទេ។ សូមចំណាំថាលោកអ្នកត្រូវការថតចំលង ឬ ស្កេនបណ្ណ័បើកបរ និង/ឬលិខិតឆ្លងដែនអូស្រ្តាលីរបស់ លោកអ្នក។
ម៉ោងធ្វើការរបស់ AUDSMART ។
គេហទំព័ររបស់យើងខ្ញុំដំណើរការ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។ លោកអ្នកអាចធ្វើការស្នើរ ផ្ទេរមូលនិធិ (តាមរយៈធនាគារកិច្ចដោយប្រើអ៊ីនធឺណេត) គ្រប់ពេលវេលា។ យើងខ្ញុំនឹងដំណើរការ ផ្ទេរទិន្នន័យរបស់លោកអ្នកក្នុងអំឡុងម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទរបស់ដល់ថ្ងៃសុក្រ ម៉ោង៩ព្រឹកដល់ ម៉ោង៦ល្ងាច (ម៉ោងទីក្រុងស៊ីដនី)។
តើលោកអ្នកអាចទុកចិត្ត AUDSMART តាមរបៀបណា?
AUDSMART ទទួលបានការអនុញ្ញត្តិពីរដ្ឋាភិបាលរបស់ប្រទេសអូស្រ្តាលី។ លោកអ្នកអាចមើលអជ្ញាប័ណ្ណ អនុញ្ញត្តិរបស់យើងខ្ញុំដោយចុចទីនេះ
ហេតុអ្វីបានជាអ្នកអាចផ្តល់អត្រាការប្រាក់ខ្ពស់យ៉ាងនេះ?
និងដៃគូរបស់យើងមានទំនាក់ទំនងធនាគារកិច្ចខ្ពស់នៅជាមួយគ្នា ហើយយើងអាចផ្តល់អត្រាប្រាក់ដ៏ ល្អបំផុតជូនអតិថិជនរបស់យើង។
ខ្ញុំមិនអាច upload ឯកសារអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំបានទេ
ជាម្តងម្កាលវាអាចមានបញ្ហាក្នុងការ upload ឯកសារមួយទៅក្នុងគេហទំព័ររបស់ AUDSMART ។ សូម កត់សំគាល់ថាយើងខ្ញុំមិនទទួលឯកសារជា PDF ទេ តែឯកសារដែមាន extension ជា JPG, GIF និង PNG តែប៉ុណ្ណោះ។ បើលោកអ្នកជួបនឹងបញ្ហានេះ លោកអ្នកគ្រាន់តែ email ឯកសារអះអាងមក support@audsmart.com ហើយយើងខ្ញុំជួយលោកអ្នកបង្ហើយការ upload នោះ។
AUDSMARTធ្វើអោយជីវិតប្រសើរឡើង
អត្រាការប្រាក់ល្អបំផុត
គ្មានកំរៃ គ្មានសេវា,
អត្រាការប្រាក់ដុល្លារអូស្ត្រាលីល្អបំផុត
ងាយស្រួល!
ធ្វើការផ្ទេរប្រាក់លោកអ្នកពីគ្រប់ទីកន្លែង គ
គ្រប់ពេល និង គ្រប់ឩបករណ៏។
ងាយស្រួលប្រើ!
ការបំពេញប្រតិបត្តការណ៏
ងាយៗ
រហ័ស!
ផ្ទេរប្រាក់លោកអ្នកទៅក្រៅប្រទេសបាន
ភ្លាមៗ
សុវត្ថិភាព។
ទិន្នន័យរបស់លោកអ្នកត្រូវបានរក្សាទុកយ៉ាងសំងា
ត់និងសុវត្ថភាពគ្រប់ពេល។
ស្របច្បាប់។ យ
យើងខ្ញុំគឺមានអាជ្ញាបណ័្ណ
ពេញលេញសំរាប់ប្រតិ្តបតិការ។
ផ្ទេរទៅពិភពលោក
AUDSMART សហ ស្ថាបនិក
DWIGHT WILLIS
នាយកប្រតិបត្តិ
"ជាជនជាតិអស្រ្តាលីដែលមានបទពិសោធន៏២៥ឆ្នាំផ្នែកប្រពន័្ធធនាគារអន្តរជាតិដែលមានបំណងជួយដោះស្រាយដល់ការផ្ទេរប្រាក់ក្នុងតំលៃទាបនិងងាយស្រួល។?..."
តិច ច្រើនចុះបទពិសោធន៏ការងាររបស់អ្នកវិញ?
ខ្ញុំជាអ្នកជំនាញបច្ចេកទេសធនាគាររយៈពេល25ឆ្នាំ ថ្មីៗនេះខ្ញុំទទួលបានដំណែងគ្រប់គ្រងសកលនៃស្តង់ដារធនាគារនិង West BAG ដោយឡែកនៅក្នុងឆ្នាំ1990ខ្ញុំបានធ្វើការងារជាមួយធនាគារ St. George នៅទីក្រុងស៊ីដនីរយៈពេល7ឆ្នាំ។ ខ្ញុំធ្លាប់បានធ្វើការនិងរស់នៅទីក្រុងស៊ីដនី ទីក្រុងឡុងដុង និងថ្មីៗនេះនៅតំបន់អាស៊ី ប្រទេសថៃឡង់ដ៏។ ខ្ញុំបានរស់នៅនិងស្រូបយកចំណេះអត្រាប្តូររូបិយបណ្ណ័បរទេស។ ខ្ញុំនិងសហស្ថាបនិករបស់ខ្ញុំបានយល់យ៉ាងច្បាស់ពីប្រពន្ធ័ប្តូររូបិយបណ្ណ័បរទេសទៅលើទំនិញ និង បច្ចេកវិទ្យាផ្សេងៗ។
ហេតុអ្វីយកតំបន់អាស៊ី?
ខ្ញុំធំដឹងក្តីនៅប្រទេសអូស្រ្តាលីប៉ុន្តែខ្ញុំបែរជាស្រលាញ់អ្វីៗរបស់អាស៊ី។ដំបូងឡើងខ្ញុំបានមកប្រទេសថៃនៅឆ្នាំ1988តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិតពីសាកលវិទ្យាល័យស៊ីដនី និងសាកលវិទ្យាល័យស៊ីប៉ាខន។ ខ្ញុំបានធ្វើទេសចរនិងធ្វើជំនួញស្ទើរតែគ្រប់ប្រទេសអាស៊ី ដូច្នេះខ្ញុំបានយល់យ៉ាងច្បាស់នូវវប្បធម៌ផ្សេងគ្នា អំពីប្រពន្ធ័ច្បាប់និងការប្រកបរបរទទួលទានក្នុងតំបន់អាស៊ី។
ហេតុអ្វីយកជំនួញផ្ទេរប្រាក់?
ខ្ញុំក៏ដូចជាប្រជាជនអាស៊ីនិងអូស្រ្តាលីដែរ ដែលធុញទ្រាន់ក្នុងការចំណាយកំរៃសេវាផ្ទេរប្រាក់ពីប្រទេសអូស្ត្រាលីទៅប្រទេសផ្សេងទៀតឬទីប្រទេសកំណើតរបស់ខ្លួន។កំរៃថ្លៃ យឺតយ៉ាវនិងមិនរាក់ទាក់។ យើងខ្ញុំ BahtSmart មានបំណងផ្លាស់ប្តូរដូចជា ផ្តល់នូវសុវត្ថិភាព ងាយស្រួលប្រើប្រាស់ រហ័ស និងទទួលសេវាការផ្ទេរប្រាក់ដែលទទួលចាប់ពីចំនួនតូចបំផុតរហូតដល់ច្រើនអនេក។
HALDANE MARNOCH
ប្រធានផ្នែកបច្ចេកវិទ្យា
"គឺជាបច្ចេកវិទូខាងប្រពន្ធ័ប្តូររូបិយបណ្ណ័បរទេសគឺជាអ្នកស្ថាបនាឡើងនូវការបង្កើតថ្មីនៃប្រពន័្ធពត៌មានវិទ្យាដើម្បីផ្ទេរប្រាក់ប្រទេសផ្សេងៗទូទាំងអាស៊ីអាគ្នេយ៏។"
តិច ច្រើនបទពិសោធន៏ការងារជាអ្វី?
ខ្ញុំបានចាប់អាជីពការងាររបស់ខ្ញុំជាវិស្វករគីមី មិនយូរប៉ុន្មានខ្ញុំបានប្តូរមកខាងពត័មានវិទ្យាពេលដែលខ្ញុំចូលរួមជាមួយBBCក្នុងការអភិវឌ្ឍន៏បច្ចេកវិទ្យាថ្មីសំរាប់ Digital Terrestrial Television Platform. នៅជាមួយBBCជាច្រើនឆ្នាំខ្ញុំបានផ្លាស់ប្តូរទៅផ្នែកប្រតិបត្តិការពត័មានវិទ្យានៅMorgan Stanley។ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាណិជ្ជកម្ម ខ្ញុំមានបទពិសោធន៏ជំនួញដែលបោះជំហានយ៉ាងលឿនខាងប្រពន្ធ័ប្តូររូបិយបណ្ណបរទេស ហើយខ្ញុំនៅតែរក្សាចំណាប់អារម្មណ៏រហូតមក។ ជាច្រើនឆ្នាំមកកន្លងមកនៅMorgan Stanley ខ្ញុំបានជួយបង្កើនប្រសិទ្ធភាពស្ថាបត្យកម្មនិងបច្ចេកវិទ្យាផ្សេងៗរបស់ពួកគេ ដើម្បីអោយប្រាកដថាពួកគេអាចឈរនៅលើទីផ្សារបាន ដោយផ្តល់តម្លៃអោយអតិថិជនរបស់ពួកគេគ្រប់ពេលវេលា ជាពិសេសនោះគឺនៅពេលការប្រែប្រួល កែនឡើងភ្លាមៗ និងមានការផ្ទុះឡើងនៅក្នុងពាណិជ្ជកម្ម។
ហេតុអី្វអាស៊ី?
តំបន់អាស៊ីអាគ្នេយ៏ ជាផ្ទះរបស់ក្រុមគ្រួសារខ្ញុំ ហើយវាជាកន្លែងស្រស់ស្រាយក្នុងការរស់នៅដែលពោរពេញទៅដោយវប្បធម៌និងប្រវត្តិសាស្រ្ត។
ហេតុអ្វីយកជំនួញផ្ទេរប្រាក់?
សេដ្ឋកិច្ចជាច្រើននៅតំបន់អាស៊ីអាគ្នេយ៏រឹងមាំហើយរីកលូតលាស់យ៉ាងរហ័សជាងតំបន់ផ្សេងៗនៅលើពិភពលោក។ អាស៊ានជាជំរើសដ៏ឆ្លាតវៃរបស់អ្នកវិនិយោគនៅថ្ងៃខាងមុខ។ ខណៈនេះដែល ទីផ្សារប្រពន្ធ័ប្តូររូបិយបណ្ណ បន្តពង្រីកនិងបង្កើនការប្រកួតប្រជែងខាងជំនួញនេះវាល្អសំរាប់អតិថិជនទាំងឡាយពីព្រោះពួកគេទាញយកផលចំណេញពីតម្លៃនិងសេវាកម្មប្រសើរជាច្រើន ពីអ្នកផ្តល់សេវាកម្មផ្សេងៗដូចជាយើងខ្ញុំជាដើម។ ទីផ្សាររូបិយបណ្ណនៅអាស៊ានត្រូវការយ៉ាងខ្លាំងនូវក្រុមហ៊ុនល្អៗដែលបំពាក់ប្រពន្ធ័ប្តូររូបិយបណ្ណហើយយើងខ្ញុំមានគោលដៅបំពេញកន្លែងនេះ។
NUTTAWUTH CHAINILPHAN
ប្រធានផ្នែកបច្ចេកវិទ្យា
"ជាសាស្រ្តាចារ្យដែលមានបទពិសោធន៏វិស្វកម្មពត៌មានវិទ្យានិងអភិវឌ្ឍន៏ជំនួញជនជាតិថៃដែលមានបំណងធ្វើអោយអតិថិជនយើងខ្ញុំរីករាយនិងការមានលុយច្រើននៅក្នុងហោប៉ៅរបស់ពួកគេ។"
តិច ច្រើនបទពិសោធន៏ការងាររបស់អ្នកជាអ្វី?
អាជីពដំបូងរបស់ខ្ញុំគឺវិស្វករពត៌មានវិទ្យានិងអប់រំ។ ខ្ញុំបានចាប់ផ្តើមជាសាស្រ្តាចារ្យវិទ្យាសាស្រ្តកុំព្យូទ័រនៅសកលវិទ្យាល័យផាយ៉ាប ប្រទេសថៃ មុនពេលខ្ញុំក្លាយជាអ្នកសម្របសម្រួលពត៌មានវិទ្យានៅសាលាអន្តរជាតិTridhos ជាកន្លែងដែលខ្ញុំបានផ្តល់សេវាពត៌មានវិទ្យាទៅដល់កុងស៊ុលការបរទេសរបស់រដ្ឋាភិបាលប្រចាំប្រទេស។ ខ្ញុំបានពង្រីកជំនាញពាណិជ្ជកម្មនិងជំនួញរបស់ខ្ញុំដោយបង្កើតជំនួញonlineដែលនាំចេញទំនិញក្នុងស្រុកទៅក្រៅប្រទេស។ បន្ទាប់មកខ្ញុំបានប្តូរធ្វើការជាមួយក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិមួយ ទៅផ្នែកគ្រប់គ្រងនិងអភិវឌ្ឍន័ជំនួញ ដែលជាច្រវ៉ាក់ទាក់ទាញនិងការគ្រប់គ្រងក្រុមហ៊ុនកំលាំងដំណើរការជំនួញអន្តរជាតិ។
ហេតុអ្វីអាស៊ី?
ខ្ញុំជាបុរសសំណាងម្នាក់។ ខ្ញុំជាជនជាតិថៃ ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំបានធ្វើការនិងរស់នៅក្នុងតំបន់អាស៊ី។ ប្រទេសអាស៊ានទាំងឡាយជាកន្លែងពិសេសបំផុតដែលខ្ញុំរកបានតុល្យការរវាងការងារនិងការរស់នៅ។
ហេតុអ្វីយកជំនួញផ្ទេរប្រាក់?ដំបូងឡើង
សហស្ថាបនិករបស់ខ្ញុំបានចែករំលៃកនូវគំនិតបង្កើតជំនួញផ្ទេរប្រាក់រវាងប្រទេសថៃនិងទៅក្រៅប្រទេស ហើយខ្ញុំបានយល់ថាវាជាឱកាសអស្ចារ្យសំរាប់ប្រជាជនថៃទទួលការផ្ញើប្រាក់ក្នុងអត្រាសមរម្យមួយ។ តាមរយៈបទពិសោធន៏ការងារពាណិជ្ជកម្មរបស់ខ្ញុំកន្លងមកផងដែរ ខ្ញុំបានជួបប្រទះបញ្ហាជាច្រើនក្នុងការផ្ញើនិងទទួលថវិកាដោយសារកំរៃខ្ពស់ពេក ហើយការយឺតយ៉ាវក្នុងសេវាកម្ម។ ខ្ញុំមានបំណងជាចំណែកមួយនៃជំនូញនេះដែលផ្លាស់ប្តូររបៀបនៃការផ្ទេរប្រាក់ដើម្បីអោយអតិថិជនរបស់យើងរីករាយនិងទទួលបានប្រាក់ច្រើននៅក្នុងហោប៉ៅរបស់ពួកគាត់។