សំនួរញឹកញាប់
បើលោកអ្នកចង់ចុះឈ្មោះជាមួយ AUDSMART លោកអ្នកអាចធ្វើបានដោយចូលទៅក្នុងគេហទំព័រ www.audsmart.com
។ វាមានល្បឿនលឿន ងាយស្រួល ហើយមិនចំណាយពេលយូរជាង ១៥នាទីទេ។ សូមចំណាំថាលោកអ្នកត្រូវការថតចំលង ឬ
ស្កេនបណ្ណ័បើកបរ និង/ឬលិខិតឆ្លងដែនអូស្រ្តាលីរបស់ លោកអ្នក។
បន្ទាប់ពីលោកអ្នកបានបញ្ចប់ការចុះឈ្មោះទាំងស្រុងហើយ (បញ្ចូលព័ត៌មានលំអិតទាំងអស់ ហើយ upload ឯកសារ)
នោះយើងខ្ញុំនឹងត្រួតពិនិត្យមើលបែបបទស្នើសុំរបស់លោកអ្នក ហើយឆ្លើយតបវិញ ក្នុងអំឡុង១ថ្ងៃធ្វើការ។
បើជោគជ័យនោះលោកអ្នកនឹងទទួលបាន email បញ្ជាក់អះអាងពីយើងខ្ញុំ។
ជាម្តងម្កាលវាអាចមានបញ្ហាក្នុងការ upload ឯកសារមួយទៅក្នុងគេហទំព័ររបស់ AUDSMART ។ សូម
កត់សំគាល់ថាយើងខ្ញុំមិនទទួលឯកសារជា PDF ទេ តែឯកសារដែមាន extension ជា JPG, GIF និង PNG តែប៉ុណ្ណោះ។
បើលោកអ្នកជួបនឹងបញ្ហានេះ លោកអ្នកគ្រាន់តែ email ឯកសារអះអាងមក support@audsmart.com
ហើយយើងខ្ញុំជួយលោកអ្នកបង្ហើយការ upload នោះ។
អក្សរសំងាត់សំរាប់មួយ ពេលគឺជាអក្សរសំងាត់ដែលយើងខ្ញុំប្រើសំរាប់បញ្ជាក់លេខទូរស័ព្ទរបស់លោកអ្នក។
ដំណាក់ការចុង ក្រោយក្នុងការដំណើរការចុះឈ្មោះគឺបញ្ជាក់ OTP ។ ជាម្តងម្កាល អតិថិជនរបស់យើងនឹងទទួលលេខ
កូដទូរសារ OTP ក្នុងទូរស័ព្ទដៃរបស់គេ។ បើលោកអ្នកមិនបានទទួលសារទេ សូមផ្ញើរ email មក support@audsmart.com
យើងខ្ញុំនឹងដោះស្រាយបញ្ហានោះឲ្យបានឆាប់ៗ។
ការផ្ទេរប្រាក់ជារូបិយវត្ថុសំខាន់ៗ ដូចជាប្រទេសថៃ និងហុងកុងនឹងចំណាយពេល១ថ្ងៃ ឬក៏២ថ្ងៃក្នុង
ករណីយូរបំផុត។ រូបិយវត្ថុសំខាន់ៗផ្សេងៗទៀតនឹងចំណាយពេល១ទៅ៣ថ្ងៃ។
និងដៃគូរបស់យើងមានទំនាក់ទំនងធនាគារកិច្ចខ្ពស់នៅជាមួយគ្នា ហើយយើងអាចផ្តល់អត្រាប្រាក់ដ៏
ល្អបំផុតជូនអតិថិជនរបស់យើង។
AUDSMART មិនមានការគិតតំលៃសេវាកម្មទេ ប៉ុន្តែធនាគារអ្នកទទួលផល ឬធនាគារកណ្តាលអាចដក តំលៃសេវាកម្ម
ដែលលើសពីការគ្រប់គ្រងរបស់ AUDSMART ទាំងស្រុង ហើយវាប្រែប្រួលពីធនាគារ មួយទៅធនាគារមួយទៀត។
លេខកូដយោងសំងាត់ផលិតឡើងពេលណាលោកអ្នកដាក់ការផ្ទេរប្រាក់ជាមួយយើងខ្ញុំ។ លេខកូដ
យោងសំងាត់អនុញ្ញត្តិឲ្យលោកអ្នកតាមដានការផ្ទេរប្រាក់របស់លោកអ្នក។ លេខកូដយោងសំងាត់ថ្មី
ត្រូវបានបង្កើតឡើងសំរាប់ការផ្ទេរប្រាក់ម្តងៗ។
បើលោកអ្នកភ្លេចបញ្ចូលលេខកូដយោងសំងាត់ គ្រាន់តែផ្ញើរ email ទៅ support@audsmart.com ហើយ ផ្តល់ព័ត៌មានផ្ទេរលំអិត ជាមួយនឹងលេខកូដយោងសំងាត់របស់លោកអ្នក យើងខ្ញុំនឹងធ្វើការងារ សំរេច។
លោកអ្នកអាចផ្ញើរប្រាក់មកយើងខ្ញុំតាមតែធនាគារកិច្ចតាមអីុនធឺណេត ឬធនាគារកិច្ចតាមទូរស័ព្ទដៃ “Pay
Anyone” ហើយវាតែងតែមកដល់យើងខ្ញុំនៅថ្ងៃដដែលឬថ្ងៃបន្ទាប់។ សូមសំគាល់ថាយើងខ្ញុំមិន ទទួលសាច់ប្រាក់
ប្រាក់តំកល់ក្នុងគណនីធនាគាររបស់យើងខ្ញុំ ឬមូលប្បទានប័ត្រណាមួយនោះទេ។ យើង
ខ្ញុំក៏ត្រូវតែទទួលមូលនិធិរបស់លោកអ្នកក្នុងអំឡុងថ្ងៃធ្វើការមួយដែរ។ បើមិនដូច្នោះទេ យើងខ្ញុំនឹង
បដិសេធការផ្ទេរនោះដោយស្វ័យប្រវត្តិ ហើយគិតតំលៃសេវាកម្មជូនលោកអ្នក។
គេហទំព័ររបស់យើងខ្ញុំដំណើរការ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។ លោកអ្នកអាចធ្វើការស្នើរ
ផ្ទេរមូលនិធិ (តាមរយៈធនាគារកិច្ចដោយប្រើអ៊ីនធឺណេត) គ្រប់ពេលវេលា។ យើងខ្ញុំនឹងដំណើរការ
ផ្ទេរទិន្នន័យរបស់លោកអ្នកក្នុងអំឡុងម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទរបស់ដល់ថ្ងៃសុក្រ ម៉ោង៩ព្រឹកដល់
ម៉ោង៦ល្ងាច (ម៉ោងទីក្រុងស៊ីដនី)។
AUDSMART ទទួលបានការអនុញ្ញត្តិពីរដ្ឋាភិបាលរបស់ប្រទេសអូស្រ្តាលី។ លោកអ្នកអាចមើលអជ្ញាប័ណ្ណ
អនុញ្ញត្តិរបស់យើងខ្ញុំដោយចុចទីនេះ
វាអាស្រ័យទៅលើរូបិយវត្ថុដែលលោកអ្នកផ្ញើរ និងធនាគារដែលលោកអ្នកផ្ញើរតាម។
រហ័ស - អ្នកទទួលនឹងទទួលបានមូលនិធិផ្ទេរនោះក្នុងថ្ងៃដដែល
ឬថ្ងៃធ្វើការបន្ទាប់។
ធម្មតា អ្នកទទួលនឹងទទួលមូលនិធិផ្ទេរនោះក្នុងរយៈពេល ៥ ទៅ ៧
ថ្ងៃធ្វើការ។
រហូតដល់ ១២១ ប្រទេសនៅលើពិភពលោក (លើកលែងប្រទេសដែលគ្មានសិទ្ធិប្រើប្រាស់) ទោះជាយ៉ាងណា
ប្រទេសសំខាន់ៗដែលយើងខ្ញុំផ្ទេរប្រាក់ទៅគឺមាន Click
to shown: សំរាប់ប្រទេសណាដែលមិន មានក្នុងបញ្ជីនេះ សូមទំនាក់ទំនងមកយើងខ្ញុំតាមអាស័យដ្ឋាន email
support@audsmart.com
ដើម្បីពិភាក្សាតំរូវការចំបាច់ក្នុងការផ្ទេរ ប្រាក់របស់លោកអ្នក។
យោងទៅតាមកាតព្វកិច្ចប្រឆាំងនឹងការបន្លំបង្វែរប្រាក់ខុសច្បាប់ឲ្យទៅជាប្រាក់ស្របច្បាប់ តំរូវការ
ពិនិត្យអនុម័ត និងមូលហេតុសន្តិសុខ យើងខ្ញុំមិនអាចទូទាត់ប្រាក់ទៅបណ្តាប្រទេសដូចខាងក្រោម៖
បញ្ជីនេះអាចនឹងមានការកែរសំរួលនៅពេលអនាគត។
ស្ថានការណ៍មូលនិធិផ្ទេររបស់លោកអ្នកនឹងមានបង្ហាញនៅលើ dashboard របស់លោកអ្នកចាប់ពីពេល
ដែលលោកអ្នកចាប់ផ្តើមផ្ទេរ រហូតដល់មូលនិធិនោះផ្ទេរទៅដល់គណនីរបស់អ្នកទទួល។ វានឹងមាន ស្ថានការណ៍ ៥
លក្ខណៈដូចខាងក្រោម ៖
- រង់ចាំការយល់ព្រម : រង់ចាំការកត់ត្រាពីក្រុមការងាររបស់យើង
- រង់ចាំមូលនិធិ : រយៈពេលផ្ទេរអាស្រ័យទៅលើចំណុចប្រសព្វរវាងធនាគាររបស់លោកអ្នក ទៅនឹងគណនី ANZ របស់យើងខ្ញុំ។ ជាធម្មតាចំណាយពេលមិនលើសពី១ថ្ងៃធ្វើការ។
- មូលនិធិទៅដល់ : យើងខ្ញុំទទួលស្គាល់មូលនិធិរបស់លោកអ្នកហើយរៀបចំសំរាប់ផ្ញើរទៅអ្នក ទទួល។
- ការផ្ទេរ : ផ្ទេរមូលនិធិរបស់លោកអ្នកទៅជូនអ្នកទទួល។ រយៈពេលត្រូវការសំរាប់ផ្ទេរអាស្រ័យ ទៅលើចរាចរ (សាច់ប្រាក់) របស់ប្រទេសណាមួយដែលលោកអ្នកផ្ញើរទៅ។
- គណនីជំរះរួច : មូលនិធិទៅដល់អ្នកទទួល។
សំរាប់បញ្ហាគ្រប់ប្រភេទ សូមផ្ញើរ email ទៅ support@audsmart.com
ពីអាស័យដ្ឋាន email ដែលលោក អ្នកបានចុះឈ្មោះជាមួយយើងខ្ញុំ។ នៅក្នុង email
នេះសូមបញ្ជាក់លំអិតលើបញ្ហារបស់លោកអ្នក បើ អាចធ្វើបានសូមលោកអ្នកផ្ញើររូប screenshot មកយើងខ្ញុំ។
យើងខ្ញុំនឹងឆ្លើយតបទៅលោកអ្នកវិញយ៉ាង ឆាប់បំផុតដែលអាចធ្វើបាន។